ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) ឈ្មោះផ្លូវការ
ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ដែលមានផ្ទៃដីសរុបរួម ១៨១ ០៣៥ សហាតិមាត្រការ៉េ
(គីឡូម៉ែត្រការ៉េ) ប្រទេសនេះមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង
វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។
មានប្រជាជនជាង ១៤,៨ លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧០ក្នុងពិភពលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ
ដែលត្រូវបានកាន់ដោយប្រជាជនកម្ពុជាប្រហែល ៩៥%។
ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានវៀតណាម
ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ
៣០ ផ្សេងៗទៀត។[៧] រាជធានី និង ទីក្រុងធំបំផុតគឺ ភ្នំពេញ
ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។
ព្រះរាជាណាចក្រនេះកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះបាទ
នរោត្តម-សីហមុនី
ដែលជាព្រះមហាក្សត្រមួយអង្គដែលត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សារាជបល្ល័ង្ក ជាប្រមុខរដ្ឋ។
ប្រមុខរដ្ឋាភិបាលគឺ ហ៊ុន-សែន
ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលស្ថិតក្នុងតំណែងយូរបំផុត
នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង ២៥
ឆ្នាំមកហើយ។
ឈ្មោះបុរាណរបស់កម្ពុជាគឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។[៨] នៅឆ្នាំ ៨០២ នៃ គ.ស. ព្រះបាទជ័យវម៌្មទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ឱ្យឃើញនូវការចាប់កកើតនៃអធិរាជាណាចក្រខ្មែរដ៏រុងរឿង អស់រយៈពេលជាង ៦០០ ប្លាយឆ្នាំ និងនាំឱ្យព្រះមហាក្សត្រសោយរាជ្យបន្តបន្ទាប់ត្រួតត្រាភាគដ៏ធំនៃ អាស៊ីអាគ្នេយ៍ និងប្រមូលផ្ដុំអំណាច ព្រមទាំងភោគទ្រព្យដ៏ច្រើនលើសលប់។ ព្រះរាជាណាចក្រឥណ្ឌូបនីយកម្មមួយនេះបានកសាងប្រាសាទបូជនីយដ្ឋាននានា ដូចជាអង្គរវត្ត និងបានសម្រួលដល់ការផ្សព្វផ្សាយព្រហ្មញ្ញសាសនា ក្រោយមកព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ភាគច្រើន។ បន្ទាប់ពីការធ្លាក់អង្គរទៅដៃអយុធ្យា នៅសតវត្សទី១៥ កម្ពុជាបានប្រែក្លាយជាប្រទេសចំណុះមួយនៅចន្លោះប្រទេសជិតខាងរបស់ ខ្លួនរហូតដល់ប្រទេសត្រូវបានធ្វើអាណានិគមកិច្ចដោយពួកបារាំងនៅ ពាក់កណ្ដាលសតវត្សទី១៩។ កម្ពុជាទទួលបានឯករាជ្យពីបារាំងមកវិញនៅឆ្នាំ ១៩៥៣។
សង្គ្រាមវៀតណាមបានរីករាលដាលដល់កម្ពុជា
ដែលធ្វើឱ្យមានការងើបឡើងរបស់ពួកខ្មែរក្រហម
ដែលពួកគេបានដណ្ដើមយកបានភ្នំពេញនៅឆ្នាំ ១៩៧៥
ហើយបានបន្ដការប្រល័យពូជសាសន៍ខ្មែរ ចាប់ពី ១៩៧៥-១៩៧៩
និងក្រោយមកបានវាយប្រយុទ្ធនឹងពួកយួនដែលនៅពីក្រោយខ្នងរបបសាធារណរដ្ឋកម្ពុជាប្រជាមានិតកំឡុងសង្គ្រាមកម្ពុជា-វៀតណាម (១៩៧៩-១៩៩១)។
បន្តបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស១៩៩១
កម្ពុជាត្រូវបានអភិបាលមួយរយៈពេលខ្លីដោយបេសកកម្មសហប្រជាជាតិ (១៩៩២-១៩៩៣)
និងក្រោយពីការបោះឆ្នោតមកក្នុងនោះប្រហែល ៩០% នៃពួកអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតបានបោះឆ្នោតរួច
ហើយ ស.ប.
ក៏បានដកខ្លួនចេញ។ រដ្ឋប្រហារ១៩៩៧ បានផ្ទេរអំណាចទៅឱ្យលោកប្រធានហ៊ុន-សែន
និង គណបក្សប្រជាជនកម្ពុជា ឱ្យស្ថិតនៅក្នុងអំណាចមកទល់ឆ្នាំ២០១៤សព្វថ្ងៃនេះ។
កម្ពុជាបានងើបមុខឡើងវិញប៉ុន្មានឆ្នាំក្រោយមកក្នុងមណ្ឌលនៃឥទ្ធិពលសង្គមនិយម ជាសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតដល់ឆ្នាំ ១៩៩៣។
បន្ទាប់ពីប៉ុន្មានឆ្នាំនៃគម្លាតឆ្ងាយ ប្រជាជាតិដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមមួយនេះ បានបង្រួបបង្រួមគ្នាឡើងវិញក្រោមរបបរាជាធិបតេយ្យនៅឆ្នាំ
១៩៩៣ និងបានស្គាល់នូវការរីកចម្រើនយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច
និងធនធានមនុស្ស ដែលពេលនោះកំពុងតែរស់រានឡើងវិញក្រោយពីប៉ុន្មានទសវត្សនៃសង្គ្រាមរដ្ឋប្បវេណី
មក។ កម្ពុជាធ្លាប់មានកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាសេដ្ឋកិច្ចដ៏ល្អ បំផុតនៅអាស៊ី
ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យម ៦,០%
ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ វិស័យវាយនភណ្ឌ កសិកម្ម
សំណង់ សម្លៀកបំពាក់ និង ទេសចរណ៍ដ៏ខ្លាំងក្លាបាននាំឱ្យមានការបណ្ដាក់ទុនបរទេស និងការដោះដូរពាណិជ្ជកម្មអន្តរជាតិ។[៩] នៅឆ្នាំ២០០៥ ស្រទាប់រ៉ែប្រេង និងឧស្ម័នធម្មជាតិត្រូវបានរកឃើញខាងក្រោមទឹកក្នុងទឹកដីកម្ពុជា និងគ្រានោះដែរនិស្សារណកម្មពាណិជ្ជកម្មនឹងចាប់ផ្ដើមក្នុងឆ្នាំ
២០១៣ ចំណូលប្រេងទាំងមូលអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។[១០] ទោះបីមានការរីកចម្រើនខាងសេដ្ឋកិច្ចយ៉ាងណាក្ដី
ពេលតែមួយក្នុងឆ្នាំ ២០១៣ នោះដែរ លិបិក្រមអភិវឌ្ឍន៍មនុស្ស (លអម) ចាត់ថ្នាក់កម្ពុជាក្នុងចំណាត់ថ្នាក់ទី១៣៨ (រួមជាមួយ លាវ) ក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍមនុស្សចង្អុលបង្ហាញថាកម្ពុជាមានការរីកចម្រើនពីមធ្យមមកទាបមកទល់សព្វថ្ងៃនេះ។
No comments:
Post a Comment